ការប្រារព្ធខួបលើកទី៣០នៃទិវាជយ័ជំនះ៧មករា ត្រូវបានប្រារព្ធឡើងដោយគណបក្សប្រជាជន ក្រុងព្រះសីហនុនៅវេទិកាបុណ្យជាតិ កាលពីព្រឹកទី៩ ខែមករា ឆ្នាំ២០០៩ ក្រោមអធិបតេយ្យភាពឯក ឧត្តមតំណាងរាស្ត្រក្រុងព្រះសីហនុ ឯកឧត្តមស្ប៉ោង សារ៉ាត់ ព្រមទាំងមានប្រតិភូ ស្ថានអគ្គកុងស៊ូល សាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំក្រុងព្រះសីហនុ លោកគង់ សឿ ថ្នាក់ដឹកនាំក្រុង សិស្សានុសិស្ស នឹងប្រជាពលរដ្ឋជាច្រើនកុះករ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី គណៈអធិបតេយ្យ ភ្ញៀវកិត្តិយស បានដាក់កំរងផ្កា នឹងគោរពវិញ្ញាណក្ខន្ធ័ បន្ទាប់មកទៀត ក៏មានព្រះសង្ឃរាជ មូ រ៉ន បានធ្វើស្វាធ្យាយជយន្តោ និងប្រគេនទេយ្យវត្ថុ។នាវេលា ម៉ោង ៧ និង៣០នាទីអង្គពិធីទាំងមូលក៏បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។រួចហើយឯក ឧត្តមស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនក្រុង និងជាអភិបាលក្រុងព្រះសីហនុ ក៏បានអានសុន្ទរកថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម។ក្រោយពេលដែលឯកឧត្តម ថ្លែងសន្ទរកថាចប់ ក៏មានឯកឧត្តម អគ្គកុងស៊ូល នៃសាធារណ រដ្ឋសង្គមនិយម វៀតណាមប្រចាំក្រុង ជូននៅកន្ត្រកផ្កា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទិវាជយ័ ជំនះ ៧មករា។នៅក្នុងឱកាលនេះផងដែរ លោកហេង ស៊ីនឿន សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនក្រុង និងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុង តំណាងអោយអង្គមិទ្ទិញ្ញទាំង មូលបានមានចំណាប់អារម្មណ៍អំពីកម្មវិធីនេះ។អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតគឺ មានការដង្ហែរក្បួនព្យូហយាត្រាដែលសរុបមាន១២ផែន ក្នុងគោលបំណងបង្ហាញពីការអភិវឌ្ឍន៍លើ គ្រប់វិសយ័ដោយសារតែមានថ្ងៃ៧មករាឆ្នាំ១៩៧៩នោះផងដែរ។
នៅក្នុងពិធីគោរពលើកទី៣០នៃទិវាជ៍យជំនះ៧មករាឆ្នាំ១៩៧៩ដោយបានរំលឹកឡើងវិញអំពីការដឹកនាំនិងការតស៊ូនៃចលនារំដោះជាតិរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ អោយរួចផុតពីរបបអំពើប្រល៍យពូជសាសន៍ដែលជារបបកម្ពុជាប្រជាធិបតេយ្យ និងស្ថិតក្នុងការដឹកនាំ ក៏សាងអភិវឌ្ឍន៍ប្រទេសជាតិចាប់តាំងពីគ្មានអ្វីៗទាំងអស់ រហូតដល់មានការអភិវឌ្ឃន៏ជាច្រើននៅ ក្នុងបច្ចុប្បន្ននេះផងដែរ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment