ព្រះមហាក្សត្រខ្មែរសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ទ្រង់ឡាយព្រហស្តលេខាត្រាស់បង្គាប់ការតែងតាំងនិងផ្ទេរឋានៈនិងតួនាទីរបស់មន្រ្តីរាជការនៃស្ថាប័នយុត្តិធម៌និងតុលាការចំនួន ២៦នាក់។
យោងតាមព្រះរាជក្រឹត្យ ដែលចុះថ្ងៃទី៣០ ខែមករា ក្នុងចំណោមមន្រ្តីរាជការទាំង២៦រូបនោះ រួមមាន លោក អ៊ុក សាវុធ ដែលជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអគ្គព្រះរាជអាជ្ញារងនៃមហាអយ្យការអមសាលាឧទ្ធរណ៍និងលោក ហ៊ីង ធីរិទិ្ធ ដែលជាចៅក្រមសាលាដំបូងខេត្តស្ទឹងត្រែង បានទទួលការតែងតាំងជាព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូល។
គួររំឭកដែរថា លោក ហ៊ីង ធីរិទិ្ធ ជាអតីតចៅក្រមស៊ើបអង្កេតនៅតុលាការក្រុងភ្នំពេញ ធ្លាប់បានចេញដីកាលើកលែងការចោទប្រកាន់លោក ប៊ន សំណាង និង សុខ សំអឿន ក្រោយពីលោកពិនិត្យឃើញថា បុរសទាំងពីររូបនេះមិនមានការជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករកម្ពុជា ។ ហើយភ្លាមៗ បន្ទាប់ពីលោកបានចេញដីកាលើកលែងការចោទប្រកាន់ ប៊ន សំណាង និង សុខ សំអឿន លោក ហ៊ីង ធីរិទិ្ធ ក៏ត្រូវបានផ្លាស់ឲ្យទៅធ្វើការនៅខែត្រស្ទឹងត្រែង៕
February 5, 2009
អ្នកភូមិនៅជាប់តំបន់ដីក្រហមព្រួយបារម្ភពីការបណ្ដេញចេញ

ប្រជាពលរដ្ឋនៅក្រុម៧៨ ក្បែរសហគមន៍ដីក្រហម ក្រុងភ្នំពេញ អំពាវនាវឲ្យស្ថាប័នរដ្ឋចេញប័ណ្ណកម្មសិទ្ធិដីក្រោយពេលដែលឃើញការដេញដោយបង្ខំនៅសហគមន៍ក្បែរខាងដោយសំណងមិនសមរម្យ។
ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០០៩ តំណាងក្រុម៧៨ លោក ខេង សុរដ្ឋ អះអាងថា អ្នកចាកចេញពីកន្លែងជុំវិញក្រុម៧៨ មានសហគមន៍សំបុកចាប សហគមន៍ដីក្រហម និងមានក្រុម៧៨ មួយចំនួន សុទ្ធតែបានបណ្តេញដោយហិង្សាបន្ទាប់ពីការចរចាដោះដូរដីធ្លីមិនឯកភាពតម្លៃ។
លោក ខេង សុរដ្ឋ បន្តថា សុំឲ្យអាជ្ញាធរធ្វើប័ណ្ណដីតាមលិខិតអន្តរាគមន៍របស់ប្រធានរដ្ឋសភា កាលពីខែតុលា ឆ្នាំ២០០៨ ៖ «គេទាមទារតវ៉ាពីសិទ្ធិរស់នៅ យើងចោទថាគេប្រឆាំង ហើយការធ្វើបែបនេះគឺខ្ញុំភ័យខ្លាចមែនទែនដោយសារតែខ្ញុំបានឃើញកន្លែងផ្សេងៗដែលគេចេះតែចោទប្រកាន់អ៊ីចេះអ៊ីចុះទៅ។ អាស្រ័យហេតុនេះហើយបានយើងខ្ញុំថ្ងៃនេះបង្ហាញអំពីលិខិតអន្តរាគមន៍នេះផង និងសូមសំណូមពរដល់បណ្ដាអង្គការនានាផងដើម្បីជួយធ្វើយ៉ាងណាជួយឲ្យប្រជាជនក្រុម៧៨នេះមានសិទ្ធិរស់នៅពេញលេញដូចគេដូចឯង កុំឲ្យចេះតែចោទប្រកាន់ថា យើងខ្ញុំនេះរស់នៅអនាធិបតេយ្យ»។
អ្នកស្រី អ៊ុក មករា បានអះអាងថា ការបណ្តេញសហគមន៍សំបុកចាបនិងសហគមន៍ដីក្រហមនៅជាប់ក្រុម៧៨នេះជាមេរៀនធ្វើឲ្យអ្នកស្រុករស់នៅក្រុម៧៨ភ័យព្រួយអាចជួបហេតុការណ៍ដូចគ្នាដោយអាជ្ញាធរសាធារណៈបានចោទកន្លងមកថា ពួកគេរស់នៅអនាធិបតេយ្យហើយធ្វើការបណ្ដេញចេញដោយពួកគេមិនមានប័ណ្ណកាន់កាប់ដី។
តំណាងរាស្រ្តចុះស្តាប់ហេតុការណ៍ផ្ទាល់ លោកស្រី មូរ សុខហួរ បានផ្តល់យោបល់ទៅអ្នកភូមិក្រុម៧៨ថា គួរតែនាំគ្នាដាក់លិខិតស្នើសុំទៅស្ថានទូតប្រទេសអាលឺ្លម៉ង់និងប្រទេសហ្វាំងឡង់ឲ្យជួយជំរុញទៅរដ្ឋាភិបាលកម្ពុជាធ្វើបញ្ជីដីធ្លីជូនអ្នកភូមិក្រុម៧៨ ដោយប្រទេសទាំងពីរនោះជាម្ចាស់ថវិកាផ្តល់ឲ្យចុះបញ្ជីដីធ្លីនៅកម្ពុជា។
រីឯតំណាងរាស្រ្តភ្នំពេញ លោក ហូ វណ្ណ មានប្រសាសន៍ថា ក្រុម៧៨ត្រៀមការពារផលប្រយោជន៍ខ្លួននេះត្រឹមត្រូវដោយទង្វើរបស់អាជ្ញាធរកន្លងមកធ្វើការផ្អៀងទៅរកកិច្ចការពារផលប្រយោជន៍ឈ្មួញច្រើនជាងផលប្រយោជន៍ប្រជាជន។ ទង្វើនោះអាចជះឥទ្ធិពលភ័យខ្លាចសម្រាប់អ្នកទន់ខ្សោយដែលច្បាប់ត្រូវជួយការពារអ្នកស្រុក។
មន្រ្តីសមាគមអាដហុក លោក ចាន់ សាវ៉េត និងមន្រ្តីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ម៉ម សុធី មានប្រសាសន៍ដូចគ្នាថា ក្រុម៧៨នោះអាចប្រឈមនឹងការរុះរើនាពេលខាងមុខដោយជុំវិញក្រុម៧៨មានក្រុមហ៊ុន 7NG ថ្មីៗនេះដេញសហគមន៍ដីក្រហម និងក្រុមហ៊ុន ស៊ូស្រ៊ុន ដេញសហគមន៍សំបុកចាប ប៉ុន្តែអាជ្ញាធរគួរតែចរចាដោយសន្តិវិធីមុននឹងធ្វើការដោះដូរលំនៅឋានអ្នកស្រុកនីមួយៗដោយប្រជាជនទាំងអស់មានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានផ្តល់សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណបោះឆ្នោត អត្តសញ្ញាណប័ណ្ណ ដែលអាចសម្គាល់ពួកគាត់មានសិទ្ធិលើភោគៈដែលគេរស់នៅយូរឆ្នាំមកហើយស្របច្បាប់។
តាមការអះអាងពីតំណាងក្រុម៧៨ថា បច្ចុប្បន្នមានប្រជាជនរស់នៅក្នុងក្រុមនោះ៨៨គ្រួសារលើផ្ទៃដីប្រមាណ១ហិកតារ៕
January 9, 2009
ក្រុងព្រះសីហនុធ្វើការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទិវាជយ័ជំនះ ៧មករា
ការប្រារព្ធខួបលើកទី៣០នៃទិវាជយ័ជំនះ៧មករា ត្រូវបានប្រារព្ធឡើងដោយគណបក្សប្រជាជន ក្រុងព្រះសីហនុនៅវេទិកាបុណ្យជាតិ កាលពីព្រឹកទី៩ ខែមករា ឆ្នាំ២០០៩ ក្រោមអធិបតេយ្យភាពឯក ឧត្តមតំណាងរាស្ត្រក្រុងព្រះសីហនុ ឯកឧត្តមស្ប៉ោង សារ៉ាត់ ព្រមទាំងមានប្រតិភូ ស្ថានអគ្គកុងស៊ូល សាធារណរដ្ឋ សង្គមនិយមវៀតណាម ប្រចាំក្រុងព្រះសីហនុ លោកគង់ សឿ ថ្នាក់ដឹកនាំក្រុង សិស្សានុសិស្ស នឹងប្រជាពលរដ្ឋជាច្រើនកុះករ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី គណៈអធិបតេយ្យ ភ្ញៀវកិត្តិយស បានដាក់កំរងផ្កា នឹងគោរពវិញ្ញាណក្ខន្ធ័ បន្ទាប់មកទៀត ក៏មានព្រះសង្ឃរាជ មូ រ៉ន បានធ្វើស្វាធ្យាយជយន្តោ និងប្រគេនទេយ្យវត្ថុ។នាវេលា ម៉ោង ៧ និង៣០នាទីអង្គពិធីទាំងមូលក៏បានគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា។រួចហើយឯក ឧត្តមស្បោង សារ៉ាត់ សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនក្រុង និងជាអភិបាលក្រុងព្រះសីហនុ ក៏បានអានសុន្ទរកថា សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម។ក្រោយពេលដែលឯកឧត្តម ថ្លែងសន្ទរកថាចប់ ក៏មានឯកឧត្តម អគ្គកុងស៊ូល នៃសាធារណ រដ្ឋសង្គមនិយម វៀតណាមប្រចាំក្រុង ជូននៅកន្ត្រកផ្កា អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទិវាជយ័ ជំនះ ៧មករា។នៅក្នុងឱកាលនេះផងដែរ លោកហេង ស៊ីនឿន សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនក្រុង និងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្រុង តំណាងអោយអង្គមិទ្ទិញ្ញទាំង មូលបានមានចំណាប់អារម្មណ៍អំពីកម្មវិធីនេះ។អ្វីដែលគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតគឺ មានការដង្ហែរក្បួនព្យូហយាត្រាដែលសរុបមាន១២ផែន ក្នុងគោលបំណងបង្ហាញពីការអភិវឌ្ឍន៍លើ គ្រប់វិសយ័ដោយសារតែមានថ្ងៃ៧មករាឆ្នាំ១៩៧៩នោះផងដែរ។
នៅក្នុងពិធីគោរពលើកទី៣០នៃទិវាជ៍យជំនះ៧មករាឆ្នាំ១៩៧៩ដោយបានរំលឹកឡើងវិញអំពីការដឹកនាំនិងការតស៊ូនៃចលនារំដោះជាតិរបស់គណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ អោយរួចផុតពីរបបអំពើប្រល៍យពូជសាសន៍ដែលជារបបកម្ពុជាប្រជាធិបតេយ្យ និងស្ថិតក្នុងការដឹកនាំ ក៏សាងអភិវឌ្ឍន៍ប្រទេសជាតិចាប់តាំងពីគ្មានអ្វីៗទាំងអស់ រហូតដល់មានការអភិវឌ្ឃន៏ជាច្រើននៅ ក្នុងបច្ចុប្បន្ននេះផងដែរ។

January 7, 2009
កម្មវិធីរំលឹកខួបលើកទី៣០នៃទិវាជ័យជំនះ ៧មករា

នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩ ថ្មីៗនេះ ប្រធាន អនុប្រធាន នឹងសមាជិកនៃគណបក្សប្រជាជនដែលជាបក្សកាន់អំណាចនាពេលបចុប្បន្នបានមូលមតិគ្នា
ប្រារព្ធធ្វើនៅការរំលឹកខួបនៃថ្ងៃរំដោះ ៧មករា ជាលើកទី៣០នៅឯពហុកីឡាដ្ឌានជាតិអូឡាំពិចរាជធានីភ្នំពេញ តែគណបក្សប្រជាជនបានប្រាប់អ្នកសារពត៍មានអោយដឹងថា ពិធីរំលឹក
ខួបនេះ គណបក្សមិនបានយកលុយរដ្ឌាភិបាលទេ គឺសុទ្ធតែជាលុយរបស់គណបក្សផ្ទាល់។កម្មវិធីនេះក៏បានចូលរួមពីសំណាកភ្ញៀវជាតិ នឹងអន្តរជាតិជាច្រើន ហើយ
ក្នុងនោះផងដែរក៏មានការចូលរួមពីមន្រ្តីគ្រប់ជាន់ថ្នាក់ មកពីគ្រប់ស្ថាបន័ នឹងសិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឌដ៏ច្រើនកុះករ ដែលសរុបទៅរួមមានមនុស្សប្រមាណជា៥មឺននាក់។ការដង្ងែរក្បួនព្យួរហយាត្រារបស់មន្រ្តីគ្រប់
ស្ថាបន័ បានបង្ហាញអោយឃើញនៅភាពអង់អាចក្លាហាន និងការតស៊ូរបស់ប្រជាពលរដ្ឌខ្មែររហូតទទួលបាននៅសន្តិភាព។រយះពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រទេសកម្ពុជា
បានស្ថិតនៅក្រោមអំណាចផ្តាច់ការរបស់ពុល ពត បានធ្វើអោយប្រទេសកម្ពុជាបាត់បង់នៅធនធានជាច្រើន ដូចជាហេដ្ឌារចនាសម្ពន័ សៀរភៅ នឹងជាពិសេសធនធាន
មនុស្ស ដែលជាហេតុធ្វើអោយសេដ្ឌកិច្ចប្រទេសកម្ពុជាធ្លាក់ដុនដាប។រហូតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ទើបប្រទេសកម្ពុជាអាចរួចផុតពីទុកលំបាក ដោយមានការ
ជួយសង្គ្រោះពីសម្តេចមហាសេនាបតិយតេជោហ៊ុន សែន។ដូច្នេះទើបប្រជាពលរដ្ឌស្ទើរតែទូទាំងប្រទេសបាននិយាយថា ថ្ងៃ៧មករានេះជាខួបកំណើតទី២របស់ពួកគេ។
មិនត្រឹមតែមានការប្រារព្ធធ្វើនៅទីក្រុងភ្នំពេញនោះទេ នៅតាមខេត្តក្រុងនានាទូទាំងប្រទេសក៏បានប្រារព្ធធ្វើនៅកម្មវិធីនេះដូចៗគ្នា ឧទាហរណ៍ដូចជាក្រុងព្រះសីហនុយើង
នឹងប្រារព្ធពិធីរំលឹកខួបនេះនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០០៩ខាងមុខនេះ នៅឯវិមានឯករាជ្យក្រុងព្រះសីហនុ។
ដោយទាវ ហេងឡាយ(សិស្សនៃសាលាដុនបូស្កូក្រុងព្រះសីហនុ)។
January 5, 2009
សពបណ្ឌិត កេង វ៉ាន់សាក់ នឹងត្រូវបូជានៅថ្ងៃ២៣ ធ្នូ នៅបារាំង
មនុស្សជាច្រើនខ្លះមកពីសហរដ្ឋអាមេរិក ខ្លះមកពីកម្ពុជា និងពីប្រទេសមួយចំនួនទៀត បានមកជួបជុំគ្នានៅប្រទេសបារាំងដើម្បីចូលរួមពិធីបុណ្យសពបណ្ឌិត កេង វ៉ាន់សាក់ ដែលជាសាស្ត្រាចារ្យស្រាវជា្រវផ្នែកអក្សរសាស្ត្រខ្មែរ។
បណ្ឌិត កេង វ៉ាន់សាក់ កើតនៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ១៩២៥ បានទទួលមរណភាពកាលពីថ្ងៃព្រហស្បតិ៍ដោយសារជំងឺទាក់ទងនឹងសួត។ សពរបស់លោកនឹងត្រូវបូជានៅថ្ងៃអង្គារ ទី២៣ ធ្នូ វេលាម៉ោង១១កន្លះព្រឹក។ ទីកន្លែងបូជាគឺ Crematorium Joncherolles លេខ៩៥ ផ្លូវ Marcel Sambat លេខ Zip code 93430 Epinay Villetaneuse ក្នុងប្រទេសបារាំង។
អ្នកជិតស្និទ្ធនឹង លោក កេង វ៉ាន់សាក់ បានឲ្យដឹងថា ធាតុរបស់លោកនឹងត្រូវបញ្ជូនទៅបញ្ចុះក្នុងចេតិយសពម្តាយរបស់លោកនៅក្នុងវត្តសំរោងអណ្តែត ខេត្តកណ្តាល៕
ប្រវត្តិសង្ខេបរបស់សាស្ត្រាចារ្យអក្សរសាស្រ្ដខ្មែរ កេង វ៉ាន់សាក់
លោកបណ្ឌិតសាស្ត្រាចារ្យ កេង វ៉ាន់សាក់ បានទទួលមរណភាពដោយសារជំងឺទឹកចូលសួតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ។
សពកវីនិពន្ធអក្សរសាស្រ្ដខ្មែរដ៏ល្បីល្បាញនិងជាស្ថាបត្យករអង្គុលីលេខខ្មែរសម័យទសវត្សរ៍ឆ្នាំ១៩៥០ គឺលោកបណ្ឌិត កេង វ៉ាន់សាក់ ត្រូវបានគេដង្ហែចេញពីទីតម្កល់ទៅកាន់ទីប៉ាឆាមួយកន្លែងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃអង្គារនេះ ដើម្បីបូជាយកអដ្ឋិធាតុទៅតម្កល់ជាមួយមាតារបស់លោកនៅកម្ពុជាដោយមានព្រះសង្ឃស្វាធ្យាយព្រះសត្តប្បការណាភិធម្មបង្សុកូលឧទ្ទិសកុសលបច្ឆាមរណៈផង។
លោកបណ្ឌិត កេង វ៉ាន់សាក់ ដែលមានប្រវត្តិរូបប្រកបដោយភាពស្មុគស្មាញនោះបានប្រសូតនៅថ្ងៃសៅរ៍ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ សប្ដស័ក ពុទ្ធសករាជ ២៤៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩២៥។
លោក កេង វ៉ានសាក់ ដែលមានមាតាឈ្មោះ ហម អ្នកខេត្តពោធិ៍សាត់ ជាប់សែស្រឡាយជាញាតិវង្សទៅនឹងម្ចាស់ក្សត្រីមល្លីកា ព្រះមហេសីនៃព្រះអង្គម្ចាស់ នរោត្ដម យុគន្ធរ និងមានបិតាឈ្មោះ កេង ស៊ីផាន់ អ្នកខេត្តកំពង់ចាម មានវ័យចម្រើនធំធាត់នៅក្នុងភូមិកំពង់បឹង ស្រុកកំពង់លែង នៃខេត្តកំពង់ឆ្នាំង។
ប្រវត្តិស្មុគស្មាញរបស់លោក កេង វ៉ាន់សាក់ រាប់បញ្ចូលទាំងបិតាឈ្មោះ កេង ស៊ីផាន់ ផង ដែលលោកធ្លាប់មានប្រសាសន៍ប្រាប់មនុស្សទូទៅថា លោក កេង ស៊ីផាន់ នេះ គឺជាមនុស្សដែលគេឧបកិច្ចទុកជាឪពុកដើម្បីជាកិច្ចចម្លងប៉ុណ្ណោះ ហើយឪពុកចម្លងរូបនេះតែងតាមព្យាបាទនិងធ្វើទុក្ខបុកម្នេញលើរូបលោកតាំងពីកុមារភាពរហូតមក។
ទោះបីយ៉ាងណាក្ដីក្នុងប្រវត្តិជីវិតលោកបណ្ឌិត កេង វ៉ាន់សាក់ តែងបានចូលប្រឡូកនឹងការប្រែប្រួលរបស់ប្រទេសជាតិសឹងតែគ្រប់ចលនា ដោយរួមទាំងចលនានយោបាយក្នុងសម័យទាមទារឯករាជ្យ ចលនាអក្សរសាស្រ្ដខ្មែរ និងចលនានយោបាយចម្រើនជឿនលឿននិយមដោយក្រោយមកបានក្លាយជាវាលពិឃាតសម្លាប់មនុស្សរាប់លាននាក់នារបបកម្ពុជាប្រជាធិបតេយ្យផង។
ទោះបីយ៉ាងណាក្ដីក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីមុនការចាប់ខ្លួនរបស់តុលាការខ្មែរក្រហម អតីតប្រធានរដ្ឋសភានៃរបបកម្ពុជាប្រជាធិបតេយ្យ នួន ជា បានបដិសេធថា លោក កេង វ៉ាន់សាក់ ពុំមែនជាមេខ្មែរក្រហមឡើយ។
នួន ជា បាននិយាយថា ៖ «ទស្សនៈ កេង វ៉ាន់សាក់ ហើយនិង សាឡុត ស ឲ្យជ្រៅទៅមិនដូចគ្នាទេ ពីព្រោះ កេង វ៉ាន់សាក់ និយាយរួមគេបញ្ញាជនខ្ពស់ជាង សាឡុត ស។ សាឡុត ស គាត់បញ្ញាជនមែន ប៉ុន្តែគាត់ខាងបច្ចេកទេស»។
សំ បូរិន្ទ ៖ តើទាំងពីរនាក់ហ្នឹងខុសគ្នាខុសយ៉ាងម៉េច?
នួន ជា ៖ និយាយទៅទីចុងបំផុត កេង វ៉ាន់សាក់ គេចចេញពីស្រុកទៅ ហើយ សាឡុត ស គាត់អត់ចេញពីស្រុកទេ នៅស្រុកខ្មែរបន្តការដឹកនាំតទៅទៀត អានេះជាគោលជំហរមួយធំណាស់។
សំ បូរិន្ទ ៖ ប៉ុន្តែកាលហ្នុង លោក កេង វ៉ាន់សាក់ លោកជាមេដឹកនាំដែរឬ?
នួន ជា ៖ អត់ទេ ជារូបភាពគាត់ចេញ ប៉ុន្តែជាជម្រៅគឺបក្សតែម្ដង។ គេមិនដែលយកអ្នកចំហអ៊ីចឹងទៅដឹកនាំទេ បក្សណាក៏ដោយ។
គួររំឭកថា សកម្មភាពផ្សេងៗក្នុងឆាកនយោបាយនិងអក្សរសាស្រ្ដបានបណ្ដាលទុក្ខកង្វល់ដល់ក្រុមគ្រួសារនិងខ្លួនលោកផ្ទាល់ជាច្រើនលើក។ នៅពេលអាយុ៣០ឆ្នាំ លោកបណ្ឌិត កេង វ៉ាន់សាក់ បានត្រូវជាប់គុកជាច្រើនខែ ផ្ដើមឡើងនៅព្រលប់មួយនៅខែកញ្ញា ឆ្នាំ១៩៥៥ គឺនៅថ្ងៃគណបក្សប្រជាធិបតេយ្យដែលមានលោកជាអគ្គលេខាធិការបានចាញ់ឆ្នោតគណបក្សសង្គមរាស្រ្ដនិយមដឹកនាំដោយសម្ដេចព្រះឧបយុវរាជ នរោត្ដម សីហនុ ក្រោមបទចោទប្រកាន់ថាបានដាក់ផែនការបាញ់សម្លាប់មេដឹកនាំនិងបេក្ខជនក្នុងគណបក្សសង្គមរាស្រ្ដនិយមតាមការឆ្លើយដាក់របស់បុគ្គលិកក្នុងក្រសួងចារកម្មម្នាក់ ឈ្មោះ ជ័យ សុផល។
នៅអាយុ៣៧ឆ្នាំ លោក កេង វ៉ាន់សាក់ បានត្រូវចាប់ដាក់គុកជាថ្មីម្ដងទៀតនារដូវភ្ជុំបិណ្ឌនៃឆ្នាំ១៩៦៨ ក្នុងបទសង្ស័យថាបានធ្វើឲ្យមានការរំជើបរំជួលច្របូកច្របល់ក្នុងការចាត់ចែងអក្សរសាស្រ្ដជាតិ ពេលដែលលោកធ្វើជាសាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកៈមហាវិទ្យាល័យព្រះសីហនុរាជ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ដែលបើតាមប្រវត្តិនៃមន្រ្តីបុគ្គលិកសិក្សាប្រទេសកម្ពុជាគឺជាបុគ្គលិកសិក្សាលេខរៀងទី១ផងនោះ ជាបញ្ញាជនដែលស្គាល់ខ្លួនលោកថាពុំមានយោបល់ស្របជាមួយបញ្ញាជនឬអ្នកដឹកនាំដទៃទៀតឡើយ។ លោកមើលឃើញថា អ្នកដឹកនាំទាំងនោះពុំមានឆន្ទៈពិតនឹងដឹកនាំប្រទេសខ្មែរឲ្យរួចចាកផុតពីការត្របាក់យកនៃពួកបរទេសឡើយ។
លោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ បានមានប្រសាសន៍ថា ៖ «កាលហ្នឹងខ្ញុំជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្រ្ដយើងហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺចាប់រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀនឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។ ខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរអក្សរជាអក្សរពុម្ពបាន ហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើត គឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃហ្នឹងកិច្ចការរដ្ឋទៅមិនទាន់ទេ...»។
សំ បូរិន្ទ ៖ ចំណុចសំខាន់ដែលថា បើសិនជាទាស់តែជាមួយបរទេស ជាពិសេសទាស់ជាមួយនឹងអាណានិគមនិយមបារាំងក៏ប្រហែលជាមិនមានបញ្ហាធំដុំអីនឹងចោទសួរប៉ុន្មានទេ ក៏ប៉ុន្តែមានប្រសាសន៍ខាងដើមអម្បាញ់មិញ គឺទាស់ទាំងតែពីជាមួយព្រះករុណា ទាស់ជាមួយព្រះសង្ឃរាជ ទាស់ជាមួយលោកសេនាប្រមុខ លន់ នល់ ទាស់ជាមួយលោក លន់ ណុន ទាស់ជាមួយលោក ហង្ស ធនហាក់ ទាស់ជាមួយនរណានរណីគ្រប់គ្នាទាំងអស់។
កេង វ៉ាន់សាក់ ៖ ពីព្រោះមកពីគេមិនទទួលខ្ញុំ ហើយខ្ញុំវិនិច្ឆ័យយល់គេថាសុទ្ធតែមនុស្សធុនអន់ គ្មានឧត្ដមគតិជាតិអីទេ គ្មានតម្លៃអីទាល់តែសោះ គិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ពុករលួយ អត់មានចំណេះចេះដឹងវប្បធម៌អីក្នុងខ្លួន។ ការដែលមើលឃើញអ៊ីចឹងថាជាការមើលងាយក៏បាន ប៉ុន្តែខ្ញុំមិនអាចនិយាយច្បាស់ប្រាប់គេឯងថា ខ្ញុំមើលងាយគេយ៉ាងម៉េច វាមិនសម ទោះជាគេយ៉ាងម៉េចក៏គេនៅស្ងៀមទៅ ប៉ុន្តែក្នុងចិត្តឃើញមានពួកអស់ហ្នឹងអត់បានការអីទាំងអស់ ហើយបង្ខូចស្រុកហ្នឹងឲ្យធ្លាក់ដល់ប៉ុណ្ណឹងថែមទៀត។ ហើយបែរទៅរាប់អានស្រឡាញ់ពួកក្មេងៗដែលគេគិតនយោបាយ កែប្រែសង្គមម៉េចៗហ្នឹង អាហ្នឹងដោយសារស្អប់របបរបៀបក្បួនល្ងង់ងងឹត ពុករលួយឃោរឃៅអីហូរហែមកហើយហ្នឹង គិតស្មានថាទៅរកជួបអ្នកណាដែលគេនៅក្មេងស្មោះត្រង់ ស្អាតស្អំ ល្អអីហ្នឹង គេអាចធ្វើជាមនុស្សត្រឹមត្រូវ រឿងជាតិ រឿងស្រុកអីហ្នឹង។ ហើយប៉ះទៅសុទ្ធតែរបៀបហ្នឹង ក្រោយមកហ្នឹងក៏ពួក អៀង សារី ហ្នឹង អាហ្នឹងតាមខ្ញុំទេ មិនមែនខ្ញុំទៅដើររកពួកវាហ្នឹងទេ វាត្រូវការខ្ញុំហ្នឹងអ៊ីចឹង ហើយធ្វើហ្នឹងគ្រាន់តែជាមនុស្សធម៌ហ្នឹងធំណាស់ រឿងនយោបាយខ្ញុំជាអ្នកទាស់នឹងសង្គមហ្នឹងហើយ ពួកវាៗថាវាទាស់នឹងសង្គមហ្នឹងដែរ អាហ្នឹងវាស៊ីគ្នាតែប៉ុណ្ណឺង វាមិនដែលហួសទៅណាទៅទៀត។
ទោះបីយ៉ាងណាក្ដីទាក់ទងនឹងប្រវត្តិជីវិត លោក កេង វ៉ាន់សាក់ បើតាមនិទានមួយផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងថា លោក កេង វ៉ាន់សាក់ គឺជាបុត្រាពៅបន្ទាប់ពីបុត្រីបងពីរនាក់របស់អ្នកម្នាង ហម ដែលជាអ្នកម្នាងរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ឌួងលក្ខិណា ព្រះអនុជបង្កើតរបស់ព្រះករុណា ព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិបតី។
តាមប្រវត្តិដដែលនេះបានឲ្យដឹងថា នៅថ្ងៃទារកឈ្មោះ វ៉ាន់សាក់ ប្រសូតនោះមានហេតុអស្ចារ្យមួយដោយមានភាពងងឹតពេញផ្ទៃរាជវាំងបណ្ដាលដោយសូរ្យគ្រាស គឺព្រះរាហូបាំងពន្លឺថ្ងៃពេញមួយថ្ងៃ។ ស្របនឹងព្រឹត្តិការណ៍នេះក៏មានភាពចលាចលកាប់សម្លាប់គ្នានៃក្រុមរាជវង្សក្នុងព្រះរាជវាំងបណ្ដាលឲ្យសមាជិករាជវង្សានុវង្សប្រមាណ៤០ព្រះអង្គសោយទិវង្គតនៅថ្ងៃនោះ។
អ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ឲ្យដឹងទៀតថា ហោរារាជវាំងបានព្យាករណ៍ថា មានទារកចង្រៃកើតចំថ្ងៃនោះដែលត្រូវតែយកទៅប្រហារជីវិតឬបំបរបង់ចោល។
សូមបញ្ជាក់ថា ពុំមានឯកសារផ្លូវការណាមួយដែលបានបញ្ជាក់ឬបដិសេធនូវប្រវត្តិដែលបានផ្ដល់ដោយអ្នកអង្គម្ចាស់ក្សត្រី អង្គឌួង នឹមសូហ្វីន ខាងលើនេះឡើយ។
រីឯលោកបណ្ឌិត កេង វ៉ាន់សាក់ ដែលតែងទទួលសារភាពថាជាអ្នកប្រឆាំងរបបរាជានិយមដ៏ស្លាប់រស់ម្នាក់នោះធ្លាប់ឲ្យដឹងថា មាតារបស់លោកបានជ្រើសរើសយកការចាកចេញពីរាជវាំងដើម្បីរស់នៅនិងថែទាំលោកជារៀងរហូតមក។
ជាញឹកញាប់លោកបណ្ឌិត កេង វ៉ាន់សាក់ តែងមានប្រសាសន៍ប្រាប់អ្នកផងទាំងពួងអំពីការជាប់ចិត្តដឹងគុណគ្មានថ្ងៃភ្លេចបាននិងពុំមានអ្វីប្រៀបអំពីគុណូបការៈដ៏ធំធេងរបស់មាតាលោក។ សូម្បីលោកមានជន្មាយុក្នុងវ័យ៨០ឆ្នាំហើយក្ដី លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់បានឲ្យដឹងថា លោកតែងនឹកឃើញនិងមានពេលខ្លះលោកសម្រាន្តសោកសង្រេងយំខ្សឹកខ្សួលរហូតពេញមួយថ្ងៃក៏មាន ព្រោះនឹកឃើញសម្ដីដ៏ពីរោះប្រកបដោយក្ដីមេត្តា ភាពថ្នាក់ថ្នមលួងលោមឥតឃ្នើសរបស់មាតាលោកជានិច្ចនិងជាដរាប។
ក្នុងពេលមានជីវិតនៅឡើយ លោកបណ្ឌិត កេង វ៉ាន់សាក់ ធ្លាប់ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីជាច្រើនរយម៉ោងអំពីរឿងរ៉ាវផ្សេងៗទាក់ទងនឹងជនជាតិខ្មែរ ដោយរួមទាំងរឿងអាថ៌កំបាំងក្នុងបញ្ហាជាតិនិងនយោបាយខ្មែរព្រមទាំងប្រវត្តិផ្ទាល់ខ្លួនរបស់លោកផង។
វិទ្យុអាស៊ីសេរីនឹងនាំមកជូនស្ដាប់នូវវគ្គសម្ភាសន៍សំខាន់ៗខ្លះទាក់ទងនឹងរឿងរ៉ាវខាងលើទៅតាមពេលវេលាសមរម្យនិងភាពដែលអាចធ្វើទៅបានតាមការគួរ៕
ពត៌មានពីវិទ្យុអាស៊ីសេរ៊ី

គណបក្សប្រជាជននឹងប្រារព្ធទិវាជ័យជំនះនៅថ្ងៃទី៧ មករា
មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងនៅថ្ងៃអាទិត្យ ទី៤ ខែមករា នេះថា នៅថ្ងៃទី៧ ខែមករា ខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងរៀបចំពិធីរំឭកខួបដ៏ធំលើកទី៣០ នៃការដួលរលំនៃរបបប៉ុលពត។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែត ឲ្យដឹងថា ពិធីនោះនឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានមនុស្សចូលរួម ប្រមាណ ៤ម៉ឺននាក់ទៅ ៥ម៉ឺននាក់ រួមទាំងសិស្សានុសិស្ស ប្រជាពលរដ្ឋ មន្ត្រីរាជការស៊ីវិល គ្រប់ក្រសួងមន្ទីរនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងតំណាងមកពីបណ្តាខេត្តផ្សេងៗមួយចំនួនទៀតដោយមានរៀបចំដង្ហែរថយន្តបុស្សបុកផង។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះថា ៖ «ការដែលរៀបចំនេះ គឺសូមជម្រាបថា ដើម្បីយើងរំឭកដល់ថ្ងៃរំដោះផង ដើម្បីរំឭកដល់ការរស់រានជីវិតផង ក៏ដើម្បីជាការពិចារណាដើម្បីយើងគិតថា ការដែលយើងឆ្លងកាត់ការជូរចត់ ការបែកបាក់គ្នា ការឈ្លោះប្រកែកគ្នា គឺដោយសារតែបញ្ហាយើងមិនអាចបានរួបរួមគ្នា។ ដូច្នេះក៏វាជាការមួយដែលមានផលប្រយោជន៍ដែរ ដែលយើងរំឭកខួបទី៣០នេះ ដើម្បីដកមេរៀនអំពីបញ្ហានៃការបែកបាក់គ្នា ហើយដែលយើងត្រូវចំណាយពេលមួយស្រករមនុស្ស ដែលយើងប្រឹងប្រែងស្ដារបានប៉ុណ្ណេះវិញ។ ដូច្នេះហើយដើម្បីជាបទពិសោធន៍ ដើម្បីយើងដឹងថា ការគិតខុសរបស់ថ្នាក់ដឹកនាំតែមួយគឺអាចនឹងនាំធ្លាក់ដល់ប៉ុណ្ណា?»។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ទៀតថា នៅក្នុងពិធីនេះមិនមានការដង្ហែកងកម្លាំងប្រដាប់អាវុធនោះទេ។ លោកបានបញ្ជាក់ទៀតថា កម្មវិធីនេះនឹងមិនមានការអញ្ជើញតំណាងស្ថានទូត និងអង្គការមួយចំនួនចូលរួមទេ ប៉ុន្តែលោកបានមានប្រសាសន៍ថា នឹងអញ្ជើញគ្រប់តំណាងគណបក្សនយោបាយដើម្បីចូលរួមនៅក្នុងកម្មវិធីនោះ។
លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងទៀតថា នៅក្នុងការរៀបចំពិធីនោះ គឺគណបក្សប្រជាជនកម្ពុជា ជាអ្នកចំណាយទាំងស្រុង ដោយមិនយកថវិកាជាតិសម្រាប់ការចំណាយនោះឡើយ៕

Subscribe to:
Posts (Atom)