
ពាក្យថា អ៊ីនធឺណេត វាបានក្លាយទៅជាពាក្យធម្មតាមួយនៅក្នុងភាសាខ្មែរតាំងពី ទស្សវត្សន៍មុនម្ល៉េះ។ជាធម្មតាយើងឃើញវាមាននៅតាម ហាងកាហ្វេអ៊ីនធើណេត, ជាមួយគ្នានោះផងដែរមនុស្សជាច្រើនមាន អ៊ីមែលនឹងវេបភេចរួចមកហើយ។តែទោះ
បីជាយ៉ាងណាក៏ដោយ, ក៏ប្រជាជនខ្មែរភាគច្រើននៅតែមិនទាន់យល់ច្បាស់ពីនិយម ន័យ នឹងសារសំខាន់នៃពាក្រថាអ៊ីនធើណេតក្នុងសម័យទំនើបនេះដែរ។
ក៏ដូចគ្នានេះផងដែរ, អ៊ីនធើណេតនៅតែមានតំលៃថ្លៃនៅក្នុងប្រទេសកម្ពុជាយើងហើយ វាអាចប្រើបានលុះត្រាតែភ្ជាប់ជាមួយទៅនឹងកុំព្យូទ័រ, ដូច្នេះហើយទើបប្រជាជនខ្មែរមិន អាចមានសមត្តភាពដើម្បីភ្ជាប់វាបាន។ប៉ុន្តែបច្ចុប្បន្នកុំព្យូទ័រក៏អាចប្រើប្រាស់ក្នុងគោលបំណង
ដូចគ្នាជាមួយនឹងទូរទស្សន៍ផងដែរ, ហើយបន្ទាប់មកអ៊ីនធើណេតនឹងត្រូវបាន ជ្រាបចូលទៅក្នុងប្រទេសរបស់យើងដោយភ្ជាប់ទៅនឹងកុំព្យូទ័រដើម្បីជំនួសអោយ ទូរទស្សន៍។
យើងត្រូវតែរៀបចំខ្លូនដើម្បីទទូលយកអ៊ីនធើណេតក្នុងការប្រើប្រាស់ក្នុងការសិក្សា របស់យើង។
ជាដំបូងយើងត្រូវដឹងថា,អ៊ីនធើណេតជាឧបករណ៍មួយដ៏សំខាន់សំរាប់ការសិក្សា។អ្នក ដែលបាន
ប្រើប្រាស់អ៊ីនធើណេត,គេអាចស្វែងរកពត៌មានជាច្រើន ដែលអាចប្រើប្រាស់ ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា។ក្មេងៗអាចរៀនពីរបៀបអាន នឹងសរសេរជាមួយនឹងការ ជំនួយពី
អ៊ីនធើណេត ពីព្រោះវាមិនត្រឹមតែមានតែ អក្សរនោះទេ វាថែមទាំងមានវីដេអូ នឹងសំលេងផងដែរ។អ្នកកសិករអាចទាយទុកមុនអំពីសីតុណ្ហភាពតាមរយ:អ៊ីនធើ ណេតដើម្បីធ្វើអោយកសិកម្មរបស់ពួកគេកាន់តែល្អហើយរឿងទាំងនេះប្រជាជនជា ច្រើនលើពិភពលោកមានបទពិសោធន៍រួចមកហើយ។អ្នកអាចលក់ នឹងទិញផលិតផល មើល
ពត៍មាន រៀនមុខវិជ្ជាជាច្រើន រៀនភាសាបរទេស និងស្វែងរកមិត្តតាមរយ:អ៊ីនធើ ណេត។
សំរាប់ហេតុផលនេះពួកយើងគួរតែធ្វើការដើម្បីអោយអ៊ីនធើណេតក្លាយទៅជាសំភារ: មួយ
ក្នុងការសិក្សាររបស់យុវជន នឹងមនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជាយើង។ពួកខ្ញុំ សង្ឃឹមថាឆ្នាំក្រោយៗទៀតសាលានៅក្នុងប្រទេសកម្ពុជាទាំងអស់មានបន្ទប់អ៊ីនធើ ណេត ហើយគ្រូសារនីមួយៗផ្លាស់ប្តូរទូរទស្សន៍របស់ពួកគេទៅប្រើប្រាស់កុំព្យូទរ័ដោយ តភ្ជាប់ជាមួយ
នឹងអ៊ីនធើណេតវិញ។
រៀបរៀងដោយលោកពុក សំណាង
បកប្រែនឹងកែសំរួលដោយ ទាវ ហេងឡាយ
No comments:
Post a Comment