December 2, 2008

ប្រទេសថៃកំពុងតែជួបប្រទេះនៅបញ្ហាមួយដ៏ធំ

ក្រោយពីមានការឈ្លានពានមកលើប្រទេសកម្ពុជាមក ប្រទេសថៃក៏ស្រាប់តែមានការផ្ទុះឡើងនៅ សង្គ្រាមផ្ទៃក្នុងមួយដែលធ្វើអោយសេដ្ឋកិច្ចប្រទេសរបស់គេធ្លាក់ចុះយ៉ាងខ្លាំង។
សព្វថ្ងៃនេះព្រលានយន្តហោះអន្តរជាតិរបស់ពួកគេ ត្រូវបានផ្អាកដំណើរការ ហើយវាជាហេតុដែល បណ្តាលអោយជនបរទេស នឹងប្រជាជនថៃ៣៥០ ០០០នាក់ដែលមានបំណងចង់ចាក ចេញពីប្រទេសថៃ ជាប់គាំងមិនអាចទៅនារួច។ការគាំងស្ទះនេះបានធ្វើអោយប្រទេសថៃខាតបង់នៅ ចំណូលជាង១៥លានដុល្លាសហរដ្ឋអាមេរិចក្នុងមួយថ្ងៃ។
ហើយកាលពីថ្ងៃអង្គារ ទី០២ ខែវិច្ឆិការ ឆ្នាំ២០០៨ថ្មីៗនេះ ស្រាប់តែមានការផ្ទុះគ្រាប់បែកដៃ មួយកើត ឡើងនៅព្រលានយន្តហោះប្រទេសថៃ ហើយបានបណ្តាលអោយអ្នកដំណើរប្រមាណ២២នាក់រងរបួស នឹងម្នាក់ស្លាប់នៅនឹងកន្លែង។

No comments: