July 28, 2008

ជំនួយរបស់សាលាបច្ចេកទេសដុនបូស្កូទៅលើយុវជនខ្មែរ
ក្រៅពីជួយដល់យុវជនក្រីក្រដោយបង្កើតនូវសាលាបច្ចេកទេសរួចមក​ សាលាបច្ចេកទេសដុនបូស្កូ​ក៏បាន​បង្កើតនូវសាលាមួយដើម្បីបង្រៀនដល់ពិរុតជនដែលជាប់ឃុំឃាំងនៅក្នុងពន្ធធានាគាក្រុង​ព្រះសីហនុ ក្នុងគោលបំណងធ្វើអោយពួកគេមានការងារធ្វើក្រោយពេលដែលពួកគេរួច ផុតពីការ​ឃុំឃាំង។ក្នុងនោះសាលាបច្ចេកទេសដុនបូស្កូយើង ក៏បានបង្កើតនូវវគ្គខ្លីៗ​មួយចំនួន​ដូចជា​ អគ្គីសនី ជួសជុលរថយន្តធុនតូច​និងក្រលឹង។​ដែលមួយវគ្គៗពួកគេត្រូវតំរូវអោយរៀនចំនួន៦ខែ។
ហើយនៅក្នុងនោះផង​ដែរ​ពួក​យើង​​មានអាគារមួយខ្នង៤បន្ទប់​ ៣បន្ទប់សំរាប់វគ្គនីមួយៗនឹង​១បន្ទប់ទៀតជាការិយាល័យគ្រូ។នៅថ្ងៃទី១១ ខែមិថុនាឆ្នាំ២០០៨អាគារនេះនឹងបើកសំភោធ​អោយប្រើប្រាស់។

No comments: