June 20, 2008
កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០០៨ សម្តេចអគ្គមហាសេនាបតីយតេជោហ៊ុន សែនបានអញ្ញើញមកកាន់ ក្រុងព្រះសីហនុដើម្បីបើកសំភោធការដ្ឋានសាងសង់ស្ពានទៅកាន់កោះពស់។ ដែលស្ពាននោះត្រូវបានគេកសាងឡើងក្នុងកំពស់៣២,៥ម៉ែត្រពីទឹក មានប្រវែង៩០០ម៉ែត្រ ទទឹង១២ម៉ែត្រ ដែលក្នុងនោះផ្លូវសំរាប់យានយន្តទទឹង៨ម៉ែត្រនិងផ្លូវសំរាប់អ្នកថ្មើរជើងនឹងត្រីចក្រយានយន្តទទឹង៤ម៉ែត្រ ដោយស្ពាននោះចំណាយទឹកប្រាក់អស់ ៣០០លានអ៊ឺរ៉ូ ហើយម្យាងទៀត ស្ពាននេះមានលក្ខណពិសេសត្រង់ថានៅផ្នែកកណ្តាលខាងក្រោមរបស់ស្ពានត្រូវបានគេធ្វើចន្លោះចំងាយ២០០ម៉ែត្រដើម្បីអោយកប្ប៉ាលបើកបរ។
លោកសម រង្សីបានស្នើអោយដោះលែងលោកដាំសិទ្ធ
កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៨ លោកសម រង្សីដែលជាប្រធាន គណបក្សប្រឆាំងដ៏ធំបំផុតនៅប្រទេសកម្ពុជាបាន ស្នើសុំអោយដោះលែងលោកដាំសិទ្ធដែលជាចាងហ្វាងកាសែតមនសិកា។ លោកបាននិយាយថាលោកសុខចិត្តជាប់គុកជំនួសលោក ដាំ សិទ្ធ ព្រោះអ្វីដែលលោកដាំសិទ្ធសរសេរនៅលើទំព័រកាសែតគឺ គ្រាន់តែសរសេរតាមអ្វីដែលលោកបាននិយាយតែប៉ុណ្ណោះ ប្រសិនបើចង់ចាប់ខ្លួនគួរតែចាប់លោកវិញ។លោកបាននិយាយទៀតថាលោកដាំ សិទ្ធនឹងបានចេញក្នុងពេលដ៏ខ្លីខាងមុខ។
ចាងហ្វាងកាសែតមនសិការខ្មែរត្រូវបានឃាត់ខ្លួន
លោកដាំ សិទ្ធដែលត្រូវជាចាងហ្វាងកាសែតមនសិការខ្មែរត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៨នៅកន្លែងលាងឡានមួយកន្លែងក្នុងរាជធានីភ្នំពេញ ក្នុងបទចុះផ្សាយនៅរឿងមិនពិត និងបរិហាកេត្តិ៍ទៅលើលោកឯកឧត្តមហ៊ោ ណាំហ៊ុង។ ក៏ប៉ុន្តែការចេញដីការចាប់ខ្លួននេះមានមនុស្សមួយចំនួនបាននិយាយថា វាមិនត្រឹមត្រូវទៅនឹងច្បាប់រដ្ឋបាលនោះទេព្រោះវាត្រូវនឹងថ្ងៃអាទិត្រដែលជាថ្ងៃឈប់សំរាក។